ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង នាំយកគ្រឿងចក្រ ចុះជីកប្រឡាយចំនួន ០១ខ្សែ


ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បាននាំយកគ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន ០២ គ្រឿង ចុះជីកប្រឡាយចំនួន ០១ ខ្សែ ប្រវែង ២.១០០ ម ដើម្បីនាំទឹកពីព្រែកព្រំដែនកម្ពជា-វៀតណាម ទៅផ្គត់ផ្គង់ឲ្យការងារបង្កបង្កើនផលស្រូវប្រាំង របស់បងប្អូនប្រជាកសិករ ប្រមាណ ១៦៧ ហិកតា ស្ថិតនៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ។