ឯកឧត្តម ស៊ិន វុទ្ធី ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកស្រោចស្រពដំណាំស្រូវប្រាំងជូនបងប្អូនប្រជាកសិករ


ព្រឹកថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តម ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាលក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកស្រោចស្រពដំណាំស្រូវប្រាំងជូនបងប្អូនប្រជាកសិករក្នុងស្រុកបាទី ខេត្តតាកែវ ។