ឯកឧត្តម នាយឧត្តមសេនិយ៍ ទៀ បាញ់ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ ២០១៨ និងអបអរសាទរ បុណ្យជាតិ ៧ មករា


ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនិយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ ២០១៨ និងអបអរសាទរ បុណ្យជាតិ ៧ មករា ដើម្បីប្រមូលមូលនិធិគាំទ្រសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការដាក់តាំងពិព័រណ៍យោធាផងដែរ ប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។