នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធស្រះទឹកស្តាររួច និងជណ្តើរថ្មីចំនួន០២ នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាខេត្ត ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប ។ ស្រះទឹកដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះ មានបណ្តោយប្រវែង ១០០ម៉ែត្រ ទទឹង១០០ ម៉ែត្រ និងជម្រៅ ៧ ម៉ែត្រ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣៕