លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ទី៣ ខែមករា និងទិសដៅសប្តាហ៍បន្ត


ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ទី៣ ខែមករា និងទិសដៅសប្តាហ៍បន្ត។
អញ្ជើញចូលរួមមាន៖ មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យ ផ្នែកចំណុះ មេបញ្ជាការ មេបញ្ជាការរង ផ្នែកសឹករងផ្ទៃក្នុងសរុបចំនួន ៣២នាក់ នៅសាលប្រជុំទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ។