ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណបារាំងប្រចាំព្រះរាជាណាចក្រកកម្ពុជា


នៅព្រឹកថ្ងៃពុធ ១កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយ លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណបារាំងប្រចាំព្រះរាជាណាចក្រកកម្ពុជា និងលោក Laurent TRIPONEY ទីប្រឹក្សាទី១ ប្រចាំស្ថានទូតបារាំង។ នៅក្នុងឳកាសជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការល្អកន្លងមក ហើយសន្យាថានឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការ លើវិស័យច្បាប់ និងយុតិ្តធម៌អោយកាន់តែជិតស្និទ្ធបន្ថែមទៀត។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន ស្នើភាគីបារាំង អោយបន្តជួយបណ្តុះបណ្តាលដល់សិស្សសារការីជំនាន់ទី២ ហើយជាការឆ្លើយតប ភាគីបារាំងសន្យាថានឹងពិចារណាដោយយកចិត្តទុកដាក់លើសំណើនេះ។