រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៨


កំពង់ស្ពឺព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូង លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធានពន្ធនាគារ លោកប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក សមាជិក សមាជិការ សរុបប្រមាណ ៣៦៥នាក់ ។