ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះធ្វើការកែលំអ និងថែទាំសំណង់ជើងទេរ នៃប្រព័ន្ធធារាសាស្ត្រ បវេល


សកម្មភាពក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះធ្វើការកែលំអ និងថែទាំសំណង់ជើងទេរ នៃប្រព័ន្ធធារាសាស្ត្រ បវេល ។ សូមជម្រាបជូនថា បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រ បវេល បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែរបស់បងប្អូនប្រជាកសិករប្រមាណ ៤២.០០០ ហិកតា នៅក្នុងស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបង និងមួយផ្នែកនៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។