ឯកឧត្តម សុខ ឥសាន បានលើកឡើងថា តាមការកត់សម្គាល់ ទណ្ឌិត សម រង្សី បានដើរតាមនយោបាយរបស់ខ្មែរក្រហម ប៉ុលពត


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តាមការកត់សម្គាល់ តាំងចូលក្នុងឆាកនយោបាយមក ជាងម្ភៃឆ្នាំហើយ ទណ្ឌិត សម រង្សី បានដើរតាមនយោបាយរបស់ខ្មែរក្រហម ប៉ុលពត ដែលធ្វើឲ្យខ្មែរក្រហម ខកចិត្តនិងខ្ទាតចេញពីឆាកនយោបាយយ៉ាងជូរចត់។

ឯកឧត្តម សុខឥសាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងតេលេក្រាម នៅថ្ងៃទី១៩មករានេះថា ជាក់ស្តែង ខ្មែរក្រហមប៉ុល ពត បានប្រកាន់ជំហរដាច់ខាតមិនចូលរួម ក្នុងកិច្ចព្រមព្រៀងដោះស្រាយ​ នយោបាយបញ្ហាកម្ពុជានោះទេ។ ខ្មែរក្រហមបាន ធ្វើពហិការ មិនចូលរួមការបោះឆ្នោតឆ្នាំ ១៩៩៣ រៀបចំដោយអ៊ុនតាក់ ដែលធ្វើឲ្យខ្មែរក្រហមឯកោ ពីផ្លូវច្បាប់ទៅជាឧទ្ទាម ក្រៅច្បាប់ ហើយត្រូវរលំរលាយតៃហោង ជាស្ថាពរ ទៅហោង។

ឯកឧត្តម បានបន្ថែមថា បច្ចប្បន្ននេះ ទណ្ឌិតសម រង្សី កំពុងដើរតាមនយោបាយពហិការ ដូចខ្មែរក្រហមក្បាលរឹងទៀតហើយ។ ទណ្ឌិត សម រង្សីសុខចិត្តមានះបង្កើត របស់ដែលហៅថា ចលនាសង្រ្គោះដើម្បីធ្វើសកម្មភាពខុសច្បាប់ តែឃោសនាថាអាច ធ្វើបាន មិនដូចអតីតបក្សសង្រ្គោះទេ ព្រោះបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការ កំពូលរួចហើយ ក្នុងគោល បំណង យកឧត្តមភាពលើភាគី កឹម សុខា ។ ក៏ប៉ុន្តែ សម រង្សី ភ្លេចគិតថាខ្លួន ជាជនខុសច្បាប់ បង្កើតរបស់ហៅថា ចលនា ស្អីនោះ ក៏ខុសច្បាប់ ដែរ ហើយធ្វើសកម្មភាពក៏ខុសច្បាប់  ដូចពួកឧទ្ទាមខ្មែរក្រហមក្រៅច្បាប់។ ដូច្នេះ គ្មានអនាគតជីវិត នយោបាយឡើយ ហើយនឹងត្រូវប្រឈមចំពោះ មុខច្បាប់ទៀតផង ។ តែបើធ្វើតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន ដែលណែនាំបង្ហាញ ផ្លូវឲ្យបង្កើតគណបក្សមួយថ្មី ដើម្បីធ្វើសកម្មភាពទៅ វាស្របច្បាប់ហើយ អាចមាន អាយុជីវិតយូរតទៅមុខទៀតបាន។ តែមនុស្ស សម រង្សី ចង់បង្ហាញថាខ្លួនគ្រាន់បើ ក៏ប្រកាសជាចំហរថាមិនបង្កើត គណបក្ស ថ្មី តាមការណែនាំរបស់សម្តេចតេជោឡើយ ខ្លាចអន់។

ឯកឧត្តម បន្ថែមទៀតថា ប្រជាជនកម្ពុជាកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ថាតើរបស់ដែលហៅថា ចលនាសង្រ្គោះរបស់ សម រង្សី មានដង្ហើមបានប៉ុន្មានថ្ងៃទៅ? ប្រជាជនទូទៅទស្សន៍ ទាយថា វាមិនខុសអីនឹងពួកឧទ្ទាមខ្មែរក្រហម ដែលធ្វើ ពហិការ មិនចូលបោះឆ្នោត ក្នុងដំណោះស្រាយ នយោបាយកម្ពុជានោះឡើយ។ របស់ដែលហៅថាចលនា សាងសង្រ្គោះ ជាតិ របស់ សម រង្សី នឹងមានអាយុខ្លីនាពេលឆាប់ៗ ខាងមុខនេះជាមិនខាន ។