លោក អភិបាលរងខេត្តសៀមរាបទទួលបដិសណ្ឋារកិច្ចព្រះអង្គម្ចាស់ក្សត្រីយ៍ Azizah of Pahang នៃប្រទេសម៉ាឡេស៉ី នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប


រសៀលថ្ងៃទីអង្គារ៧កើត ខែមាឃ ឆ្នាំរកា នព្វ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលបដិសណ្ឋារកិច្ចព្រះអង្គម្ចាស់ក្សត្រីយ៍ Azizah of Pahang នៃប្រទេសម៉ាឡេស៉ី នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប។

ព្រះអង្គម្ចាស់ក្សត្រីយ៍ Azizah of Pahang នៃប្រទេសម៉ាឡេស៉ី យាងមកទឹកដីសៀមរាបអង្គរ​ ដើម្បីទស្សនកិច្ចនូវប្រាង្គប្រាសាទអង្គរ​ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕