នាព្រឹកថ្ងៃពុធ ០៨កើត ឆ្នាំរកា នព្វស័ក ពស២៥៦១ត្រវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨នេះ មានធ្វើពិធីបើកសន្និបាទបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹ ក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការ សរុបចំនួន ៤១៧នាក់ដែលបានចូលរួម ។
ពិធីបើកសន្និបាទបូកសរុប លទ្ធផលការងារឆ្នាំ២០១៧នៅរដ្ឋបាលសាលាខេត្តសៀមរាប
