សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីផ្សាយតែមប្រិ៍ (Stamp) ផ្លូវការរំលឹកខួបអនុស្សាវរីយ៍ ឥណ្ឌា-អាស៊ាន (Commemorative Stamp 2018)


នៅល្ងាចថ្ងៃទី ០៩ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី ២៥ ខែមករា ឆ្នាំ២០១៨ ដដែលនេះ បន្ទាប់ពីបានអញ្ជើញចូលរួមនៅក្នុងពិធីលៀងសាយភោជន៍ថ្ងៃត្រង់ ដែលរៀបចំឡើងដោយលោកប្រធានាធិបតីឥណ្ឌារួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងពិធីផ្សាយតែម (Stamp) ផ្លូវការ រំលឹក ខួបអនុស្សាវ រីយ៍ ឥណ្ឌា-អាស៊ាន ដែលធ្វើឡើងនៅសណ្ឋាគារ Taj Diplomatic Enclave ទីក្រុង New Delhi, ប្រទេសឥណ្ឌា។

បន្ទាប់មកទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមប្រជុំកំពូល រំលឹកខួបអនុស្សាវ រីយ៍២៥ឆ្នាំ អាស៊ាន- ឥណ្ឌា (ASEAN-India Commemorative Summit) ជាបន្តទៀត៕