នារសៀលថ្ងៃ ៩កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញនាំយកថវិកា ដើម្បីចូលរួមរំលែកការលំបាករបស់បង.ប្អូនខ្មែរ ឥស្លាមដែលរស់នៅតំបន់ចុងកោះ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងដោយមានការអញ្ជើញចូលរួមពីលោក ម៉ៅ ប៊ុនថា ចៅសង្កាត់ ជ្រោយចង្វារ ក្រុមប្រឹក្សាសង្កាត់.ភូមិជាច្រើនរូបទៀត ។
ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញនាំយកថវិកាចូលរួមរំលែកការលំបាករបស់បងប្អូនខ្មែរឥស្លាម នៅតំបន់ចុងកោះ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
