ភ្នំពេញ៖ រដ្ឋាភិបាលនឹងផ្តល់កាដូដ៏ធំចំនួន៥ប្រចាំឆ្នាំ ជូនប្រជាពលរដ្ឋសម្រាប់ចំណងដៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
កាដូដ៏ធំនោះ រួមមាន៖
ទី១ ការដាក់ឲ្យដំណើរការ ការធ្វើដំណើរតាមផ្លូវទឹក ចេញពីតំបន់ព្រែកព្នៅ មកកាន់ក្រុងតាខ្មៅ ដោយឆ្លងកាត់ផែចំនួន១៦កន្លែង។
ទី២ ការដាក់ឲ្យដំណើរការនូវខ្សែរថភ្លើង ចេញពីស្ថានីយ៍រាជាយស្ម័យាន ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគំរោងនេះវិនិយោគដោយក្រុមហ៊ុន Role Toy ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Royal Group។
ទី៣ ស្ពានអាកាសផ្សារដី ហុយ ដែលលូនឆ្លងកាត់មហាវិថីសហព័ន្ឋរុស្ស៊ី ក៏នឹងបើកឲ្យដំណើរការមុន ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិផងដែរ។
ទី៤ ការដាក់ឲ្យដំណើរការស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រោយចង្វារ ដែលមានប្រវែងជាង៥០០ម៉ែត្រ និងវិនិយោគដោយក្រុមហ៊ុន OCIC លើ់ទឹកប្រាក់ប្រមាណ៩លានដុល្លារអាមេរិក។
ទី៥ ស្ពានកោះប៉ែន ដែលមានប្រវែងជាង៩០០ម៉ែត្រ ភ្ជាប់ទឹកដីស្រុកកោះសូទិន មកកាន់ក្រុង កំពង់ចាម។
គំរោងនេះត្រូវបានប្រកាសដោយរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះ។