ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញជាអធិបតី ក្នុងពិធី សិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ ២០១៨


ព្រឹកថ្ងៃច័ន្ទ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធី សិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ ២០១៨ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣យោធភូមិភាគទី៥។