ឯកឧត្តម គួច ចំរើន បានចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ដើម្បីពិនិត្យការងារមួយចំនួន


នាថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ដើម្បីពិនិត្យការងារមួយចំនួនរួមមាន៖
-ចុះពិនិត្យទីតាំង និងប្រជុំរៀបចំផែនការ សម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។
-ចុះពិនិត្យការសាងសង់វត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តផ្កាឈូកមាស ស្រុកស្ទឹងត្រង់
-ចុះត្រួតពិនិត្យការដ្ឋានសាងសង់សាលារៀនខ្មែរឥស្លាមចំនួនពីរទីតាំងស្ថិតនៅភូមិមាឃ៣ និងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
-ចុះពិនិត្យអាគារសិក្សាអនុវិទ្យាល័យល្វាលើ ឃុំល្វាលើ ស្រុកចំការលើ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
-ចុះពិនិត្យការស្ថាបនាផ្លូវលំដីក្រហម១ខ្សែប្រវែង ៥គីឡូម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ២គឺភូមិតាំងក្រង និងភូមិទួលបេង ឃុំស្វាយទាប និងពិនិត្យការស្ថាបនាផ្លូវមួយខ្សែទៀតដែលជាប្រភេទផ្លូវ DBST ប្រវែង ១១,៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រគិតទាំងចិញ្ចើមផ្លូវ ដែលឆ្លងកាត់ភូមិថ្នល់បែក ដល់ភូមិបុសថ្លាន់ ស្រុកចំការលើ រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ។