សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួម ព្រះរាជពិធីសម្ពោធអគារ មន្ទីរពេទ្យ សម្តេចឪ-សម្តេចម៉ែ


ព្រឹកថ្ងៃពុធ ០៧រោធ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងព្រះរាជពិធីសម្ពោធ អគារមន្ទីរពេទ្យ សម្តេចឪ-សម្តេចម៉ែ (ដែលស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕