កិច្ចប្រជុំពិភាក្សាលើប្រភេទសេវាតាមវិស័យជំនាញ ដែលត្រូវដាក់ឲ្យដំណើរការក្នុងអង្គភាពច្រកចេញចូលតែមួយ


កាលពីថ្ងៃទីពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សាលើប្រភេទសេវាតាមវិស័យជំនាញ ដែលត្រូវបានដាក់ឲ្យដំណើរការក្នុងអង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី នាយករដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើបញ្ជីកម្រងផ្តល់សេវារបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពចំនួន ១២ រួមមាន
១-មន្ទីរឧស្សាហកម្ម និងសិប្បកម្ម
២-មន្ទីរសាធារណការ និងដឹកាជញ្ជូន
៣-មន្ទីរទេសចរណ៍
៤-មន្ទីរបរិស្ថាន
៥-មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី
៦-មន្ទីរព័ត៌មាន
៧-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ
៨-មន្ទីរពាណិជ្ជកម្ម
៩-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
១០-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
១១-មន្ទីរសុខាភិបាល
១២-មន្ទីររ៉ែ និងថាមពល

រដ្ឋបាលខេត្តនឹងពន្លឿន ដើម្បីឲ្យបញ្ជីនេះដាក់ប្រើប្រាស់ឲ្យបានឆាប់ ក្នុងន័យឲ្យខេត្តអាចដំណើរការច្រកចេញចូលតែមួយឲ្យបានឆាប់។ ដូចនេះប្រជាពលរដ្ឋអាចស្នើសុំមក សេវានានា របស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពទាំង ១២ នៅសាលាខេត្ត ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារសុខាសៀមរាប។