ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែត


ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែតភ្ជាប់ពីឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំកំពង់ទ្រាស និងឃុំ ព្រែកអាជី ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំប្រមាណ ២៥ គីឡូម៉ែត្រ ដែលជាគំរោងកែលម្អផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាន ៨០% ហើយ ៕