ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា ទេសាភិបាលលើកទី ៤១


ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល ប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា ទេសាភិបាលលើកទី ៤១ ប្រចាំឆ្នាំ ២០១៨ របស់ IFAD នៅទីស្នាក់ការកណ្តាលនាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី, នៅយប់ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។