ថ្ងៃ សៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សខេត្ត រួមដំណើរដោយ ឯកឧត្តម ម៉ៅ ណែតឯក ឧត្ដម ស្រី កានឿន និងឯកឧត្តម ម៉ៅ ឈួន សមាជិកក្រុមប្រឹក្សាខេត្ត
-លោក ផេន សុផល អភិបាលនៃគណ:អភិបាលស្រុកកោះសូទិន
-លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក
និងមានការចូលរួមពី
-ក្រុមប្រឹក្សាឃុំ
-មេភូមិទាំង១៤ភូមិ
-លោកយាយ លោកតា
បានយកបច្ច័យរបស់សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៥,០០០,០០០ រៀល ប្រគេនព្រះសង្ឃ ដើម្បីចាត់ចែងរៀបចំពិធីបុណ្យកាន់អង្គដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣_២៥ ខែ កុម្ភៈ:ឆ្នាំ ២០១៨ ។
ឯកឧត្តម លន់ លឹមថៃ បានយកបច្ច័យរបស់សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រគេនព្រះសង្ឃ ដើម្បីចាត់ចែងរៀបចំពិធីបុណ្យកាន់អង្គ
