នាវាទេសចរណ៍ VOLENDAM នាំភ្ញៀវទេសចរជិត២.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ


លោកវរសេនីយិ៍ឯក កៅ សារាណា នាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុបានឱ្យថាដឹងថា នៅព្រឹកព្រលឹមថ្ងៃ ៩រោជ ខែមាឃ ឆ្នាំរការ នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៨ នាវាទេសចណ៍បរទេស VOLENDAM បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយះពេលមួយថ្ងៃ ។
លោកនាយប៉ុស្តិ៍ច្រកទ្វាបានឱ្យដឹងថា នាវា VOLENDAM មានសញ្ជាតិ Nether Land មានបណ្តោយប្រវែង ២៣៧.៨ម៉ែត្រ ទទឹង ៣៤.៤៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរចំនួន ១,៣៤០នាក់ ស្រី ៧៣៣នាក់ មាន ៤២សញ្ជាតិ និងមាននាវិកសរុបចំនួន ៦១០នាក់ ស្រី ៩៥នាក់ មាន ៣១សញ្ជាតិ ។
នាវា VOLENDAM បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីប្រទេសវៀត ណាម ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង៥ និង ៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៨ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ នៅវេលាម៉ោង ១៥រសៀលថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសថៃ ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា VOLENDAM មានសញ្ជាតិច្រើនជាងគេមានដូចជា អាមេរិកចំនួន ៤៨៧នាក់ អង់គ្លេស ២៤០នាក់ កាណាដាចំនួន ២៣០នាក់ និងភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។
តាមការបញ្ជាក់ពីលោកប្រធានប៉ុស្តិ៍ច្រកទ្វាកំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជិត ២.០០០នាក់ ដែលធ្វើដំណើតាមនាវាទេសចរណ៍ VOLENDAM មានភ្ញៀវចំនួន ០៤នាក់ ក្នុងនោះស្រី ០២នាក់ មាន ០១សញ្ជាតិ បានធ្វើដំណើរបន្តទៅលេងកម្សាន្តនៅរមនីយដ្ឋានអង្គរ ខេត្តសៀមរាប និងភ្ញៀវទេសចរមកពីខេត្តសៀមរាមចំនួន ៣១នាក់ ស្រី ១៨នាក់ មាន ៤សញ្ជាតិ ចេញតាមច្រកកំពង់ផែសមុទ្រ ទៅប្រទេសថៃ ៕