ពិធីបើកកម្មវិធីសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី១៤


រាជធានីភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សន្និសីទ CamTESOL នេះនាំមកនូវការជួបជុំគ្នាក្នុងចំណោមគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន និងសាកលវិទ្យាល័យដែលបណ្ដុះបណ្ដាលផ្នែកភាសាអង់គ្លេស អ្នកអប់រំដែលមានចំណាប់អារម្មណ៍ក្នុងការអប់រំភាសាអន្តរជាតិ។ សន្និសីទដ៏ធំនេះ នឹងរួមបញ្ចូលនូវការធ្វើបទបង្ហាញចំនួនជាង ៣៥០ ដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេសព្រមទាំងមានការធ្វើបទបង្ហាញបន្ថែមចំនួន១០០ ផ្សេងទៀត ៕