ថ្ងៃ១០រោច ខែមាឃ នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នា២០១៨ នៅទីតាំងសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចុះពិនិត្យទីតាំង និងបើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីសម្ពោធ សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកជំទាវ ភឿង សកុណា និង ឯកឧត្តម យូ ស៊ុនឡុង បានចុះពិនិត្យទីតាំង និងបើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីសម្ពោធ សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ
