ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញព្រែកចំនួន ១៣ ក្នុងស្រុកកោះធំ


ព្រែកនាំដីល្បាប់ ដែលបានគោករាក់ដោយសារពុំមានការស្តាររាប់រយឆ្នាំមកហើយនោះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញ ។ នៅក្នុងដំណាក់កាលទី ១ ក្រសួងបានធ្វើការស្តារ ចំនួន ១៣ ព្រែក ស្ថិតនៅក្នុងស្រុកកោះធំ ស្អាង និងស្រុកលើកដែក ខេត្តកណ្តាល ។ ទន្ទឹមនឹងការស្តារ ក្រសួងក៏បានសាងសង់នូវសំណង់ទ្វារទឹក និងតម្លើងម៉ាស៊ីនបូមទឹក ដើម្បីធ្វើយ៉ាងណាឱ្យព្រែកដែលបានស្តាររួចទាំងនោះ មានទឹកខួបប្រាំង ខួបវស្សា សម្រាប់បម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ។