ឯកឧត្តម សុខ លូ បានយកអំណោយសង្គ្រោះបន្ទាន់របស់សាធារណរដ្ឋកូរ៉េ ចែកជូនដល់បងប្អូនកសិកររងគ្រោះធម្មជាតិ


នៅរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានយកអំណោយអង្ករជំនួយសង្គ្រោះបន្ទាន់របស់សាធារណរដ្ឋកូរ៉េ ចំនួន ១០តោន ចែកជូនដល់បងប្អូនកសិកររងគ្រោះធម្មជាតិនាពេលកន្លងមក ចំនួន ២៥០គ្រួសារ ស្ថិតក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។