រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យទន្លេឆ្នាំ២០១៨


រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យទន្លេឆ្នាំ២០១៨ និងបានចុះពិនិត្យមើលទីតាំងសំរាប់ប្រារព្ធពិធីនេះផងដែរ។ សូមបញ្ជាក់ផងដែរថា ខេត្តកណ្តាលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការៀបចំបុណ្យលើកទី៤ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិនាឆ្នាំ ២០១៨ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដែលពិធីនេះនឹងមានការប្រគុំតន្ត្រី ការប្រកួតកីឡាផ្សេងៗ ការតាំងស្តងពិពណ៍ទំនិញ ការបាញ់កាំជ្រូច និងព្រឹត្តិការណ៍នានាជាច្រើនទៀត ។