កម្ពុជាទទួលបានមេដាយមាស និងមេដាយប្រាក់ នៃការប្រកួតកីឡាប្រណាំងទោចក្រយានជើងឯកអាស៊ី នៅប្រទេសមីយ៉ាន់ម៉ា


កីឡាការិនី​០២រូបតំណាង​ព្រះរាជាណាចក្រ​កម្ពុជា​​ បាន​ទទួល​ជយលាភី​មេដាយ​មាស​ចំនួន​០១ និង​មេដាយ​ប្រាក់​ចំនួន​០១ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​ជ្រើសរើស​ជើងឯក​អាស៊ី លើ​វិញ្ញាសា “Individual Time Trail Women Master” ដែល បាន ប្រព្រឹត្ត ទៅ នៅ ប្រទេស មីយ៉ាន់ម៉ា ដោយ​មាន​ប្រទេស​ចូលរួម​សរុប​​ចំនួន​២៤។ ក្នុង​នោះ កីឡា​ការិនី ហេង ស៊ីវឡាង ទទួល​បាន​មេដាយ​មាស និង​កីឡា​ការិនី ហេង ស៊ីវហ្គិច ទទួល​បាន​មេដាយ​ប្រាក់។

នេះ​ គឺ​ជា​មោទនភាព​​មួយ​ទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បង្ហាញ​អំពី​ការ​រីកចម្រើន​លើ​វិស័យ​កីឡា​ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។