លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអនុញាត្តឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបការសម្តែងការគួរសម


រសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញាត្តឲ្យ ឯកឧត្តម វូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបការសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។