ពិធីបើកកម្មវិធីពិព័រណ៍ផលិតផលសហគមន៍ខ្ញុំ


រាជធានី​ភ្នំពេញ ៖ ​កម្មវិធី​ពិព័រណ៍​ផលិតផល​សហគមន៍​ខ្ញុំ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ធ្វើ​ឡើង​ជា​លើក​ទី១ ដោយ​និស្សិត​ដែល​កំពុងសិក្សា​នៅ​មហាវិទ្យាល័យ​សិក្សា​អភិវឌ្ឍន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​គោល​បំណង​ឲ្យ​សារធារណជន ស្វែង​យល់​ពី​ផលិតផល​សហគមន៍ និង​ការ​តាំង​បង្ហាញ​ផលិតផល​ ស្នាដៃ និង​ការ​ច្នៃ​ប្រឌិត​របស់​សហគមន៍​មក​ពី​១១ ខេត្ត​ក្រុង។

ពិធី​បើក​កម្មវិធី​ពិព័រណ៍​ផលិតផល​សហគមន៍​ខ្ញុំ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា ព.ស. ២៥៦១ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

សូម​បញ្ជាក់ផងដែរថា កម្មវិធី​ពិព័រណ៍​ផលិតផល​សហគមន៍​ខ្ញុំ នឹង​ប្រព្រឹត្ត​រយៈពេលពីរថ្ងៃ ចាប់ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។