មន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តកិច្ចដំណើរការកែលំអ ប្រព័ន្ធធារាសាស្ត្រ ១១ កន្លែង ក្នុងខេត្តតាកែវ


ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តកិច្ចដំណើរការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ១១ កន្លែង ក្នុងខេត្តតាកែវ ។