ការដ្ឋានជីកស្រះទឹក ក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា ឫស្សីត្រិប សម្រេចការងារបានប្រមាណ ៨៥% ហើយ


គិតត្រឹមថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ការដ្ឋានជីកស្រះទឹក ចំនួន ០២ កន្លែង ស្ថិតក្ឧទ្យានុងនរាជបណ្ឌិតសភាកម្ពុជា ឫស្សីត្រិប សម្រេចការងារបានប្រមាណ ៨៥% ហើយ ។

គួររំលឹកផងដែរថា ឆ្លើយតបទៅនឹងសំណើរបស់រាជបណ្ឌិតសភាកម្ពុជា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យមន្ត្រីបច្ចេកទេសរបស់ក្រសួង រៀបចំធ្វើការជីកស្រះទឹក ចំនួន ០២ កន្លែង សម្រាប់បម្រើឱ្យការស្រោចស្រពកូនឈើ ក៏ដូចជាការប្រើប្រាស់ផ្សេងៗ នៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា ឫស្សីត្រិប ស្ថិតក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ការដ្ឋានជីកស្រះទឹកទាំង ០២ ខាងលើ ត្រូវបានបើកដំណើរការអនុវត្ត កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយស្រះទឹកទី ១ មានទំហំ (១៥០ ម x ៧០ ម x ៣ ម) និងស្រះទឹកទី ២ មានទំហំ (៥០ ម x ៣០ ម x ៣ ម) ។