ឯកឧត្តម គឹម សន្តិភាព៖ ការប្រើប្រាស់តួនាទីតំណាងរាស្ត្រ ក្នុងខណៈដែលខ្លួនលែងជាតំណាងរាស្ត្រទៀតហើយនោះ ជាអំពើរំលោភអំណាចច្បាប់ព្រហ្មទណ្ឌ


ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអោយដឹងតាមប្រព័ន្ធ Telegram  ថា៖ ការប្រើប្រាស់តួនាទីតំណាងរាស្ត្រ ក្នុងខណៈដែលខ្លួនលែងជាតំណាងរាស្ត្រទៀតហើយនោះ នាំអោយសកម្មភាពនេះ អាចកំណត់បានជាអំពើ បន្តអនុវត្តនូវមុខងារនៅពេលដែលមុខងាររបស់ខ្លួនត្រូវបានបញ្ចប់ ដែលនេះគឺជាសកម្មភាពរំលោភអំណាចល្មើសច្បាប់ ព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា៥៨៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។