ពិធីប្រគល់-ទទួលម៉ាស៊ីនផលិតកៅស៊ូត្រជាក់EXCEL


នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានដឹកជញ្ជូន ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលម៉ាស៊ីនផលិតកៅស៊ូត្រជាក់EXCEL ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអង្គការJICAប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនIKEE PAVING SYSTEM CO., Ltd.។

សម្ភារៈនិងឧបករណ៍ដែលបានប្រគល់ទទួលនាឱកាសនោះរួមមាន៖ ឯកសារ ឧបករណ៍ និងគ្រឿងចក្រ សៀវភៅណែនាំសម្រាប់ការផលិតកៅស៊ូត្រជាក់(EXCEL) ម៉ាស៊ីនលាយល្បាយEXCEL (ចំនួនមួយឈុត) រថយន្តសម្រាប់ធ្វើការថែទាំផ្លូវដោយប្រើល្បាយកៅស៊ូ EXCEL (ចំនួន១គ្រឿង) ឧបករណ៍ DRIMS (IRI Measurement Instrument) (ចំនួន១ឈុត) ម៉ាស៊ីនភ្លើង (ចំនួន១គ្រឿង) និងម៉ាស៊ីនបង្ហាប់(ចំនួន១គ្រឿង)។

សូមជម្រាបជូនថា៖ តាមរយៈជំនួយបច្ចេកទេសពីអង្គការJICA ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនIKEE LTD ក្រោមគម្រោងស្តីពី៖ “ការសិក្សាផ្ទៀងផ្ទាត់ ជាមួយវិស័យឯកជនសម្រាប់ការផ្សព្វផ្សាយបច្ចេកទេសពីប្រទេសជប៉ុនដើម្បីជួសជុលថែទាំផ្លូវថ្នល់ជាប្រចាំ និងវិធីសាស្ត្រជួសជុលដោយប្រើកៅស៊ូត្រជាក់(EXCEL)” ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៨៧០,០០០ ដុល្លារសហរដ្ឋអាមេរិក ដែលអនុវត្តដោយក្រុមហ៊ុនIKEE PAVING SYSTEM CO., Ltd។

ក្រោយបញ្ចប់គម្រោងនេះ មន្រ្តីបច្ចេកទេសរបស់ក្រសួងចំនួន០៥រូប ដែលទទួលការបណ្តុះបណ្តាលស្តីពីការអនុវត្តការងារលាយកៅស៊ូត្រជាក់(EXCEL) នៅក្នុងគម្រោងនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតកៅស៊ូត្រជាក់ប្រើសម្រាប់ជួសជុលគ្រលុកសំបុកមាន់ ដែលសមស្របទៅនឹងការងារថែទាំផ្លូវថ្នល់ជាប្រចាំ ជាពិសេសនៅក្នុងរដូវវស្សា ងាយស្រួលប្រើប្រាស់ ចំណាយពលកម្មតិច បច្ចេកវិជ្ជាស្តង់ដារជប៉ុន និងមានគុណភាពខ្ពស់។

ឯកឧត្តម តូច ចាន់កុសល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការJICA ក៏ដូចជា រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានប្រគល់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីនដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការថែទាំជួសជុលបណ្តាញផ្លូវថ្នល់របស់កម្ពុជាឱ្យប្រើប្រាស់បានយូរអង្វែ