ពិធីផ្សព្វផ្សាយវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវ:ទេសចរណ៍ និង វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋាកិច្ចដល់យុវជនត្រៀមបម្លាស់ទីការងារក្នុងតំបន់ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងអាស៊ាន (MRA TP )


នៅព្រឹកថ្ងៃពុធ ០៧ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញចូលរូមក្នុងពិធីបើកកម្មវិធីផ្សព្វផ្សាយវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវ:ទេសចរណ៍ និង វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋាកិច្ចដល់យុវជនត្រៀមបម្លាស់ទីការងារក្នុងតំបន់ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងអាស៊ាន (MRA TP )។

ពិធីផ្សព្វផ្សាយនេះ​ មានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ពិធីនេះបានរៀបចំឡើងនៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយប្រ៊ូលខេត្តសៀមរាប៕