នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Victoria ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Victoria ដែលជានាវាទី ១១ មកពីកំពង់ផែ Laem Chabang ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៨៨២ នាក់ (ស្រី ៩៨២ នាក់) និងនាវិកចំនួន ៨០២ នាក់ (ស្រី ១៣២ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែប្រទេសសិង្ហបុរី ។