ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំអឌ្ឍមាស និងពិធីប្រកាសតែងតាំងមុខតំណែងទីប្រឹក្សាក្រសួងថ្មី


នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំប្រចាំអឌ្ឍមាស និងពិធីប្រកាសតែងតាំងមុខតំណែងទីប្រឹក្សាក្រសួងថ្មីចំនួន ០២ រូប បន្ថែមទៀត នៅសាលប្រជុំបាខែងជាន់ទី ៩ ទីស្តីការក្រសួង។