ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ”


កំពង់ចាម ៖ ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ” ត្រូវបានរៀបចំឡើងក្នុងគោលដៅបង្កើនការចូលរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ កែលម្អគុណភាព និងភាពឆ្លើយតបនៃសេវាអប់រំមធ្យមសិក្សាទុតិយភូមិ ព្រមទាំងកសាងសមត្ថភាពស្ថាប័ន អង្គភាពពាក់ព័ន្ធ និងមន្ទីរអប់រំរាជធានី/ខេត្ត ក្នុងការធ្វើផែនការ ការគ្រប់គ្រង និងការផ្ដល់សេវាអប់រំ។

ពិធីនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ក្នុងខេត្តកំពង់ចាម៕