មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រចំនួន០២ កន្លែងក្នុងខណ្ឌដង្កោ


ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃការងារអនុវត្តកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ កន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។