ក្រុមការងារឃុំអំពិលទឹក ចុះដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋភូមិស្ទឹងស្ងួត បានទាន់ពេលវេលា


កំពង់ឆ្នាំង៖ ស្ពានឈើចាស់ទ្រុឌទ្រោម ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ធ្វើដំណើរឆ្លងទៅមកលែងកើត ដែលស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋបានសំណូមពរ អោយជួយដោះស្រាយ ព្រោះជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនោះ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានលោក កុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានផ្តល់ថវិកាផ្ទាល់ចំនួន ៣០.០០០ដុល្លារ ដើម្បីធ្វើទ្វារទឹកបណ្តោះអាសន្ន សម្រាប់អោយបងប្អូនប្រជាពលរដ្ឋឆ្លងទៅមក និងសម្រាប់ដឹកកសិផលក្នុងរដូវប្រាំង។

ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងភូមិស្ទឹងស្ងួត បានថ្លែងអំណរគុណដល់លោក កុយ សុវណ្ណ ដែលបានដោះស្រាយសំណូមពរ ដែលជាតម្រូវការចាំបាច់ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមជូនពរដល់លោកអោយមានសុខភាពល្អ និងទទួលបានជ័យជន្នះគ្រប់ភារកិច្ច៕