ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយអំពីការស្នើសុំធ្វើអាជីវកម្មសំណង់នៅតំបន់ភ្នំខ្សាក ឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាល


នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅវត្តស្អាងភ្នំ ឃុំស្អាងភ្នំ ខេត្តកណ្តាល មានរៀបចំ វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ អំពីការស្នើសុំធ្វើអាជីវកម្មសំណង់នៅតំបន់ភ្នំខ្សាក ឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈ អភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល, ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលរងខេត្ត, លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ, ក្រុមការងារក្រសួង, ក្រុមប្រឹក្សា គណៈអភិបាលស្រុក, ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក, កងកម្លាំងទាំងបីថ្នាក់ស្រុក, លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ, តំណាងក្រុមហ៊ុនហុងហ្វុង និងប្រជាពលរដ្ឋសរុបប្រមាណ៦៣០ នាក់។
បន្ទាប់ពីការធ្វើរបាយការណ៍ស្វាគមន៍របស់លោក ញឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុក រួចមក ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាល ដោយលើកឡើងពីគោលបំណងនៃការធ្វើវេទិកាគឺដើម្បីពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋស្វែងយល់ពីចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងសំណើសុំធ្វើអាជីវកម្មថ្មសំណង់នេះ ព្រមទាំងលើកពីស្ថានភាពភូមិសាស្ត្រ និងទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ។
តមក ឯកឧត្តម ទិត ទីណា បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីដោយបានជម្រាបជូនពីផលប្រយោជន៍នៃគម្រោងវិនិយោគខាងលើ និងលេខទូរស័ព្ទទំនាក់ទំនង (០៩៥ ៧២៧ ៧២៧) ក្នុងករណីមាន បញ្ហាកើតឡើងក្នុងករណីធ្វើអាជីវកម្មពុំបានគោរពតាមកិច្ចសន្យា។
*អង្គវេទិកាបានដំណើរការតាមរយៈការឡើងមានយោបល់ មតិសំណូមពរ របស់អាជ្ញាធរ និងប្រជាពលរដ្ឋចំនួន៥ រូប ដែលបានសំដែងនូវការគាំទ្រចំពោះការស្នើសុំធ្វើអាជីវកម្មខាងលើ។ ដោយឡែក ឯកឧត្តមអភិបាលខេត្តក៏បានស្នើសុំឲ្យក្រសួងធ្វើការដាក់បញ្ចូលនូវចំនុចដូចខាងក្រោមនៅក្នុងកិច្ចសន្យាគឺ៖
១.តម្រូវឲ្យក្រុមហ៊ុនត្រូវធ្វើការជួសជុលផ្លូវ ក្នុងករណីដែលមានការដឹកជញ្ជូនបណ្តាលឲ្យខូចខាងផ្លូវ
២.ក្រុមហ៊ុនត្រូវធ្វើផ្លូវចូលទៅកាន់ទីតាំងការដ្ឋានថ្មនោះ ហើយពេលបញ្ចប់កិច្ចសន្យាត្រូវផ្ទេរផ្លូវនោះមកជាសម្បត្តិសាធារណៈ
៣.ពេលបញ្ចប់ការយកថ្មភ្នំអស់ គឺដីនៅទីតាំងភ្នំនៅតែជាកម្មសិទ្ធរបស់រដ្ឋដដែរ។
*ជាទីបញ្ចប់ គណៈអធិបតីបានប្រគេន និងឧបត្ថម្ភ៖
១.ប្រគេនស៊ីម៉ង់ត៍ចំនួន ២០ តោន និងថ្មតាមតម្រូវការសាសង់ ដល់វត្តស្អាងភ្នំសម្រាប់ប្រើប្រាស់ក្នុងការសាងសង់កុដ
២.ឧបត្ថម្ភដល់អ្នកចូលរួមទាំង៦៣០ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ ម៉ឺនរៀល សរុបថវិកា ១២ លាន ៦០ ម៉ឺនរៀល។

Dith Tina 31-5-2016 (8)

Dith Tina 31-5-2016 (3)

Dith Tina 31-5-2016 (4)

Dith Tina 31-5-2016 (5)

Dith Tina 31-5-2016 (6)

Dith Tina 31-5-2016 (7)

Dith Tina 31-5-2016 (9)

Dith Tina 31-5-2016 (11)

Dith Tina 31-5-2016 (12)