ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានដឹកនាំមន្ត្រីបច្ចេកទេសរបស់មន្ទីរ ចុះពិនិត្យដំណាំស្រូវប្រាំងជួបការខ្វះខាតទឹកប្រមាណ ១៨ ហិកតា


រសៀលថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានដឹកនាំមន្ត្រីបច្ចេកទេសរបស់មន្ទីរ ចុះពិនិត្យដំណាំស្រូវប្រាំងជួបការខ្វះខាតទឹកប្រមាណ ១៨ ហិកតា របស់ប្រជាកសិករស្ថិតនៅក្នុងភូមិក្រញ៉ូង ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ។ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករ នៅក្នុងពេលចុះពិនិត្យនោះ លោក យូ ឡា បានផ្តល់ជាប្រេងម៉ាស៊ូត ចំនួន ១៥០ លីត្រ និងក្បាលបូមសម្រាប់ប្រើជាមួយម៉ាស៊ីនគោយន្ត ដើម្បីដំណើរការបូមទឹកអន្តរាគមន៍សង្គ្រោះស្រូវនៅតំបន់នោះ ។