ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខនិងត្រួតពិនិត្យដំណើរការហ្វឹកហ្វឺនសិក្ខាកាមពលទាហានថ្មី


ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានគណ:កម្មការជ្រើសរើសពលទាហានថ្មី សម្រាប់បំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក រួមនិងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខនិងត្រួតពិនិត្យដំណើរការហ្វឹកហ្វឺនសិក្ខាកាមពលទាហានថ្មី នៅសាលាពលទាហានពិសេស ចំណុះយោធភូមិភាគពិសេស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕