(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Peter Studer ប្រធានថ្មីនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជំនួសលោកវេជ្ជបណ្ឌិត Beat Richner បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីកៀរគរថវិកាពីសប្បុរសជន ជួយទ្រទ្រង់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា។
ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម របស់លោកវេជ្ជបណ្ឌិត Peter Studer ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាល។