ប្រធានថ្មីមន្ទីរពេទ្យគន្ធបុប្ផា ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះ


(ភ្នំពេញ)៖ លោក​វេជ្ជបណ្ឌិត ​Peter ​Studer ប្រធានថ្មីនៃមូលនិធិមន្ទីរពេទ្យ​​គន្ធបុប្ផា ជំនួសលោក​វេជ្ជបណ្ឌិត ​Beat ​Richner បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីកៀរគរថវិកាពីសប្បុរសជន ជួយទ្រទ្រង់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម របស់លោក​វេជ្ជបណ្ឌិត ​Peter ​Studer ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨​ នាទីស្ដីការក្រសួងសុខាភិបាល។