ឯកឧត្តមសាស្រ្តាចារ្យ លឹម ពុយ និងលោក ម៉ៅ ហាក់ បានចុះពិនិត្យទីតាំងសាងសង់ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ នៅលើដងស្ទឹងស្រែង


រសៀលថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរជាមួយដោយលោក ម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេស និងមន្រ្តីបច្ចេកទេសរបស់ក្រសួងជាច្រើននាក់ទៀត បានចុះពិនិត្យទីតាំងសាងសង់ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ នៅលើដងស្ទឹងស្រែងផ្នែកខាងលើ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។