រសៀលថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធី បុណ្យឆ្លងចេតីយ៍ និងពុទ្ធាភិសេក ឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង នៅវត្តអម្ពរទិយារាម (វត្តព្រែកស្វាយ) ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះដែរ សម្តេចភក្តីសាយឈុំ ក៏បានអញ្ជើញចូលរួមពិធីព្រលែងកូនត្រី និងដាំដើមឈើ នៅក្នុងបរិវេណវត្តព្រែកស្វាយ និងចូលរួមពិធីបញ្ចុះបឋមសិលា ដើម្បីកសាងអាគារសិក្សា០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់សាលាបឋមសិក្សា ហ៊ុន សែនព្រែកស្វាយ
សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបុណ្យឆ្លងចេតិយ៍ និងពុទ្ធាភិសេក ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង
