នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទយោធភូមិភាគទី១ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងអង្គភាពការពារជាតិ ស្ថាប័នជំនាញ និងវិស័យឯកជន ក្នុងបុព្វហេតុសុខសន្តិភាព ស្ថិរភាពនយោបាយ វឌ្ឍនភាពសង្គម និងភាពសុខដុមរមនា។ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមនសិការស្នេហាជាតិ និងភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ រួមទាំងមន្ត្រីឧទ្យានុរក្ស ដែលបានឈរជើងការពារព្រះរាជាណាចក្រកម្ពុជា ដើម្បីអធិបតេយ្យ និងបូរណភាពទឹកដី។
ឯកឧត្ដម សាយ សំអាល់ អញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទយោធភូមិភាគទី១
