ស្ត្រី ជាថ្នាក់ដឹកនាំ ជាម្តាយ ជាភរិយាអាចអោយសង្គមគ្រួសារ និងសង្គមជាតិមានសុខសន្តិភាព និងមានការរីចំរើន


កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានថ្លែងថា៖ ភាពទន់ភ្លន់ និងស្នាមញញឹមរបស់ស្ត្រី ជាថ្នាក់ដឹកនាំ ជាម្តាយ ឬជាភរិយាអាចអយសង្គមគ្រួសារ និងសង្គមជាតិមានសុខសន្តិភាព និងមានការរីចំរើន ។

លោកជំទាវ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០១៨ នៅក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក្នុងពិធីទិវាអន្តរជាតិនៃសិទិ្ធនារីលើកទី១០៧ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីការអភិវឌ្ឍន៍ជាតិ”។

លោកជំទាវបានបន្តថា៖ តម្លៃសន្តិភាពរបស់ព្រះរាជជាណា
ចក្រកម្ពុជា ដែលបានមកក្នុងពេលនេះ គឺបានប្តូរមកពីការលះបង់ជីវិត ការស៊ូយ៉ាងលំបាករបស់យុទ្ធជន យុទ្ធ នារី និងថ្នាក់ដឹងនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់នារីបានឡើយ។
តាមសំណូមពររបស់ប្រធាននារីនៅក្នុងមន្ទិរសាធារនៈការ
គឺស្នើសុំអោយមាននារីជាអនុប្រធានមន្ទីរ ដើម្បីដឹកនាំនារីរួមចំណែកក្នុងការបំពេញភារកិច្ចជាមួយបុរស អោយទទួលបានជោគជ័យ ដែលនេះគឺជាសំណើមួយដ៏ត្រឹមត្រូវដែលស្ថាបនមន្ទីរគ្រប់អង្គភាពត្រូវដែលផ្តល់អោយនារីមានសិទ្ធិទទួលខុសត្រូវជាអ្នកដឹកនាំនៅក្នុងសង្គមជាតិ ព្រោះនារីមានចំណុចខ្លាំងរបស់នារី ដែលបុរសត្រូវតែទទួលស្គាល់និងស្វែងយល់។ ដូចជាការគ្រប់ គ្រងកូនចៅនៅក្នុងសង្គមគ្រួសារ ក៏មិនខុសពីការដឹកនាំនៅក្នុងសង្គមជាតិនោះដែរ ដែលមិនអាចខ្វះនារីចូលរួមបាននោះឡើយ។

លោកជំទាវបានបញ្ជាក់ទៀតថា៖ ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូច្នេះស្តី្រត្រូវប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួន សហការជាមួយបុរស ដើម្បីដឹកនាំស្ថាបនរបស់ខ្លួន ក៏ដូចជាសង្គមជាតិ ដើម្បីសុខសន្តិភាព និងដើម្បីការអភិវឌ្ឍជាតិ។ ដូច្នេះនារីត្រូវយកចិត្តទុកដាក់ចុះសួរសុខទុក្ខដល់កុមារកំព្រា និងបុរសៗដែលជាកងទ័ពនៅជួរខាងមុខ នៅនៅតាមអង្គភាពដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ។

នៅក្នុងពិធីនេះដែរ លោកកែវ ពៅប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជូនកាដូដល់ថ្នាក់ដឹកនាំខេត្ត និងក៏បានបានឧបត្ថម្ភនារីនៅក្នុងមន្ទីរ ដោយម្នាក់ៗទទួលបានថវិការ១៨ម៉ឺនរៀល ក្រណាត់សំពត់មួយសំពត់និងក្រម៉ា១ ។ ដោយឡែកបុរសៗទទួលបានក្រម៉ា១ និងថវិកា៥ម៉ឺនរៀលផងដែរ៕