ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ


រសៀលថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០៥ ខែមិនា ឆ្នាំ ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែ ប្រវែង៣៦មែត្រ ទទឹង៨មែត្រ តរភ្ជាប់ពីឃុំខ្យង ទៅឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្មកងទ័ពជើងគោក ។ ក្នុងពិធីនេះមានប្រជាពលរដ្ឋ យាយជីតាជី សិស្ស កាយរិទ្ធ កុមាឈានមុខ ចំនួន១.៦០០នាក់
ចូលរួមដោយម្នាក់ៗទទួលបាន ១០.០០០រៀល កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ចំនួន ៥.០០០.០០០រៀល សាលាស្រុកជ័យសែន១.០០០.០០០រៀល សាលាឃុំ ១.០០០.០០០រៀល កម្លាំងកាពារ ១.០០០.០០០រៀល ។